khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញដឹកនាំប្រជុំជាមួយ លោកមេឃុំទាំង៨ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ស្ដាប់អំពីបញ្ហាប្រឈមផ្សេងៗ ដើម្បីត្រៀមរៀបចំធ្វើវេទិកាសាធារណៈ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក បានអញ្ជើញដឹកនាំប្រជុំជាមួយ លោកមេឃុំទាំង៨ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ស្ដាប់អំពីបញ្ហាប្រឈមផ្សេងៗ ដើម្បីត្រៀមរៀបចំធ្វើវេទិកាសាធារណៈ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខ គ្រប់ឃុំទាំងអស់ក្នុងស្រុក។ ឯកឧត្តម បានបន្តចុះពិនិត្យផ្លូវបេតុងក្នុងឃុំតាផូ ៥ខ្សែ ប្រវែងសរុប២,៧៦៨ម៉ែត្រ ក្នុងនោះភូមិតាផូ ៨៣០ម៉ែត្រ, ភូមិពង្រ ៧០៨ម៉ែត្រ, ភូមិតាស្រី ៤០០ម៉ែត្រ, ភូមិបន្ទាត់បោះ ៤៣០ម៉ែត្រ និងភូមិផ្ចឹក ៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិការដ្ឋបាលខេត្ត ឆ្នាំ២០២៤។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញអមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ របស់សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត